• Enjoy [0]
  • Compare [0]
  • Sign in
  • Sign up
Fashion

Contact

060 70 7071/ 061 70 7071
  • ទំព័រដើម
  • ឧទ្ទិសនាម
  • ផលិតផល
    • សំពត់ខ្លី
    • សំលៀកបំពាក់ដ៏ស្រស់ស្អាត
    • អាវដណ្តប់របស់ស្ត្រី
  • ព័ត៌មាន
    • តារា
    • យុវវ័យ
    • ស្អាត
  • ទំនាក់ទំនង

Category

  • សំពត់ខ្លី
  • សំលៀកបំពាក់ដ៏ស្រស់ស្អាត
  • អាវដណ្តប់របស់ស្ត្រី
(0) Products
  • Total all :$0.00
  • Home
  • ព័ត៌មាន
  • យុវវ័យ
ប្រភេទព័ត៌មាន
  • តារា
  • យុវវ័យ
  • ស្អាត

សញ្ញាទាំងនេះ បង្ហាញថាគេគ្រាន់តែស្រលាញ់អ្នកមួយពេល តែមិនបានចាត់ទុកអ្នកជាគូអនាគតឡើយ

ចិត្តរបស់មនុស្សពិបាកនឹងមើលធ្លុះខ្លាំងណាស់ ជាពិសេសមនុស្សប្រុស ដែលតែងតែពោលពាក្យថាស្រលាញ់មកកាន់យើងដោយយើងមើលមិនដឹងទេ ថាពាក្យស្រលាញ់នោះ ជាពាក្យពិតចេញពីបេះដូងគេ ឬគ្រាន់តែពាក្យ ដែលនិយាយចេញមកខាងក្រៅឱ្យតែបានៗ។ ដូច្នេះហើយ ដើម្បីឱ្យប្រាកដចិត្តថាគេគ្រាន់តែចូលមកក្នុងជីវិតយើង ស្រលាញ់យើងតែមួយពេល ហើយមិនបានចាត់ទុកអ្នកជាគូអនាគតគេមែនឬក៏អត់នោះ សញ្ញាខាងក្រោមនេះ នឹងបង្ហាញឱ្យអ្នករាល់គ្នាបានដឹងយ៉ាងច្បាស់ កុំឱ្យប្រឈមមុខនឹងការខកចិត្តទាន់។

Post by admin

15:49 - 03/01/2018

Comment

សញ្ញាទាំងនេះ បង្ហាញថាគេគ្រាន់តែស្រលាញ់អ្នកមួយពេលតែមិនបានចាត់ទុកអ្នកជាគូអនាគតឡើយ៖

១. គេមិនណែនាំអ្នក ឱ្យមនុស្សជិតស្និទ្ធគេបានស្គាល់

មនុស្សប្រុសប្រសិនបើគេចាត់ទុកអ្នកជាមនុស្សស្រីម្នាក់ដែលសំខាន់ ក៏ដូចជាមនុស្សស្រីម្នាក់ ដែលគេចង់ឱ្យមានវត្តមាននៅក្បែរគេនាថ្ងៃអនាគតនោះ គេនឹងណែនាំអ្នក ឱ្យមនុស្សជុំវិញខ្លួនគេបានស្គាល់ ប៉ុន្តែប្រសិនបើគេ មិនបានណែនាំអ្នកសូម្បីតែមនុស្សជិតស្និទ្ធគេឱ្យបានស្គាល់ទេនោះ វាជាសញ្ញាមួយដែលអ្នកគួរតែប្រុងប្រយ័ត្ន កុំទាន់ដាក់ចិត្តស្រលាញ់ខ្លាំងពេកគេអាចនឹងគ្រាន់តែលេងសើច ជាមួយអ្នកតែប៉ុណ្ណោះ។

២. គេមិនដែលខ្វល់នឹងការរៀបចំផែនការជីវិតនាពេលអនាគតជាមួយអ្នក

មនុស្សពីរនាក់ដែលស្រលាញ់គ្នាច្បាស់ជានិយាយគ្នា ពីផែនការជីវិតនាពេលអនាគតជាមួយគ្នា ប៉ុន្តែប្រសិនបើគេមិនដែលខ្វល់ខ្វាយនិងយកចិត្តទុកដាក់ ក្នុងការរៀបចំផែនការជីវិតជាមួយនឹងអ្នក ទោះអ្នកព្យាយាមនិយាយអ្វីដែលទាក់ទង ទៅនឹងផែនការជីវិតអនាគតជាមួយគ្នាក៏ដោយ នោះបានន័យថាគេគ្រាន់តែស្រលាញ់អ្នកមួយពេល ហើយគេមិនបានចាត់ទុកអ្នកជាគូអនាគតគេនៅថ្ងៃមុខនោះទេ។

៣. គេតែងតែសន្យានេះសន្យានោះជាមួយអ្នក តែទង្វើសូន្យ

អ្វីដែលមនុស្សប្រុសភាគច្រើនធ្វើគឺតែងតែសន្យានេះ សន្យានោះ ដើម្បីឱ្យមនុស្សស្រីមានការទុកចិត្ត និងជឿជាក់លើពួកគេ ប៉ុន្តែទង្វើគឺសូន្យនេះហើយវាជាសញ្ញាមួយ ដែលបង្ហាញថាមនុស្សប្រុស មិនមានភាពប្រាកដប្រជា និងបានចាត់ទុកមនុស្សស្រី ជាគូអនាគតរបស់គេនៅថ្ងៃអនាគតទេ ព្រោះតែពួគគេមិនបានខ្លាចក្នុងការបាត់បង់ ដូច្នេះហើយ អ្នកគួរតែកុំទាន់ជឿជាក់គេ ត្រឹមតែពាក្យសម្បីផ្អែមល្ហែមរបស់គេឱ្យសោះ គួរណាតែសង្កេតមើលលើទង្វើ ដែលគេខ្លាចបាត់បង់អ្នកច្រើនជាង។ 

៤. គេតែងតែមានរឿងលាក់បាំងនឹងអ្នក

មនុស្សដែលស្រលាញ់គ្នាគេមិនធ្វើខ្លួនឱ្យគួរសង្ស័យ ដែលធ្វើឱ្យដៃគូម្ខាងទៀតមិនទុកចិត្តនោះទេ ប៉ុន្តែបើមិត្តប្រុសអ្នកគេតែងតែធ្វើខ្លួនគួរឱ្យសង្ស័យ ហើយតែងតែមានរឿងលាក់បាំងនឹងអ្នកគ្រប់ពេលនោះ មានន័យថាគេមិនបានខ្លាចបាត់បង់អ្នកទេ ព្រោះមនុស្សស្រីមិនអាចទ្រាំរស់នៅ ជាមួយនឹងមនុស្សប្រុសដែលមិនទុកចិត្តនោះទេ។

ម្យ៉ាងវិញទៀត វាក៏ជាសញ្ញាមួយដែលបង្ហាញឱ្យដឹងថា គេគ្រាន់តែស្រលាញ់អ្នកមួយពេលតែប៉ុណ្ណោះ ហើយគេក៏មិនបានចាត់ទុកអ្នកជាដៃគូជីវិតគេដែរ អញ្ចឹងហើយ មនុស្សស្រីត្រូវប្រុងប្រយ័ត្ន កុំទាន់ដាក់ចិត្តស្រលាញ់គេលឿនពេក ប្រយ័ត្នស្តាយទាំងក្តីស្រលាញ់ និងពេលវេលាទៅលើមនុស្សខុស៕

 

Facebook Google Twitter
  • #1B-st77BT- Sangkat Baung Tumpoun- Khan Meanchey-PhnomPenh.
  • 060 70 7071/ 061 70 7071
  • info@ezwebkh.com
  • ezwebkh.com

តំណភ្ជាប់

  • ទំព័រដើម
  • ឧទ្ទិសនាម
  • ព័ត៌មាន
  • ផលិតផល
  • ទំនាក់ទំនង

គោលការណ៍

  • ព័ត៌មានផ្ទេរប្រាក់
  • គោលនការណ៍លក់បោះដុំ
  • សំណួរដែលសួរជាញឹកញាប់

ចុះឈ្មោះទទួលអ៊ីម៉ែល

បណ្តាញសង្គម

Developed by EZWeb