• Enjoy [0]
  • Compare [0]
  • Sign in
  • Sign up
Fashion

Contact

060 70 7071/ 061 70 7071
  • ទំព័រដើម
  • ឧទ្ទិសនាម
  • ផលិតផល
    • សំពត់ខ្លី
    • សំលៀកបំពាក់ដ៏ស្រស់ស្អាត
    • អាវដណ្តប់របស់ស្ត្រី
  • ព័ត៌មាន
    • តារា
    • យុវវ័យ
    • ស្អាត
  • ទំនាក់ទំនង

Category

  • សំពត់ខ្លី
  • សំលៀកបំពាក់ដ៏ស្រស់ស្អាត
  • អាវដណ្តប់របស់ស្ត្រី
(0) Products
  • Total all :$0.00
  • Home
  • ព័ត៌មាន
  • តារា
ប្រភេទព័ត៌មាន
  • តារា
  • យុវវ័យ
  • ស្អាត

តើភាពទាក់ទាញរបស់មនុស្សស្រីមានអ្វីខ្លះ ក្រៅពីរូបសម្រស់ខាងក្រៅ?

ជាការពិតណាស់ មនុស្សស្រីភាគច្រើនយល់ថា បុរសៗស្រឡាញ់ចូលចិត្តតែនារីណាដែលមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះ ជាហេតុធ្វើឲ្យនារីមួយចំនួនបានផ្លាស់ប្តូររូបសម្រស់ពីធម្មជាតិរបស់ខ្លួនដោយធ្វើការវះកាត់ ឬកែសម្ផស្សដោយប្រើផលិតផលផ្សេងៗ។ ប៉ុន្តែ សួរថា៖ “ហេតុអ្វីបានជាយើងសង្កេតឃើញថាបុរសមួយចំនួនមានប្រពន្ធជាមនុស្សស្រីមានរូបសម្រស់ធម្មតាៗទៅវិញ?” តួយ៉ាងដូចជាលោក ម៉ាក ហ្សាកកឺប៊ើក (Mark Zuckerberg) ដែលជាស្ថាបនិកក្រុមហ៊ុន Facebook មានភរិយាគ្រាន់តែជានារីមានរូបសម្រស់សាមញ្ញម្នាក់ប៉ុណ្ណោះ។ អាស្រ័យហេតុនេះ យើងអាចសន្និដ្ឋានបានថាមនុស្សស្រីមានចំណុចទាក់ទាញជាច្រើនក្រៅពីរូបសម្រស់។ ថ្ងៃនេះ យើងនឹងធ្វើការស្វែងយល់ទាំងអស់គ្នា៖

Post by admin

15:49 - 03/01/2018

Comment
  • ១. ជានារីដែលមានចិត្តល្អជាមួយមនុស្សគ្រប់គ្នា៖ នាងតែងតែធ្វើអំពើល្អជាមួយមនុស្សជុំវិញខ្លួនដោយសុទ្ធចិត្ត។

  • ២. ជានារីដែលចេះស្រឡាញ់គ្រួសារ៖​​​ បុរសៗតែងគិតថា ប្រសិនបើនារីនោះចេះស្រឡាញ់គ្រួសាររបស់នាង នោះមានន័យថានាងជាមនុស្សចេះផ្តល់តម្លៃ និងយកចិត្តទុកដាក់ច្រើនទៅលើឪពុកម្តាយ។ ដូច្នេះ ការជ្រើសយកនាងជាដៃគូជីវិតពិតជាមិនខុសទេ ព្រោះនាងក៏ប្រាកដជាស្រឡាញ់គ្រួសាររបស់ខ្លួនដែរ។

  • ៣. ជានារីដែលគិតវិជ្ជមានគ្រប់ពេល៖​ មិនថានៅក្នុងស្ថានភាពអាក្រក់បែបណា​ នាងមិនដែលចុះចាញ់ឡើយ។ ផ្ទុយទៅវិញ នាងជាមនុស្សពោរពេញទៅដោយក្តីសង្ឃឹមនៅក្នុងខ្លួនជានិច្ច។

  • ៤. ជានារីដែលចេះលេងសើច៖ ប្រហែលជាមនុស្សស្រីភាគច្រើន គិតថាបុរសៗចូលចិត្តមនុស្សស្រីដែលសុភាពរាបសារ​ មិនសូវចេះនិយាយស្តី។ ប៉ុន្តែតាមពិតទៅ បុរសៗមិនហ៊ានទៅជិតមនុស្សស្រីបែបនេះទេ ព្រោះពួកគេក្រែងចិត្ត។ តាមការសង្កេតទូទៅ មនុស្សស្រីដែលចេះលេងសើចមានភាពទាក់ទាញជាងមនុស្សស្រីដែលមិនសូវនិយាយលេងច្រើន។

  • ៥. ជានារីដែលមានទំនាក់ទំនងល្អជាមួយមិត្តភក្តិនិងអ្នកនៅជុំវិញខ្លួន៖ កាលណានាងមានទំនាក់ទំងល្អជាមួយមិត្តភក្តិ មានន័យថានាងជាមនុស្សចេះសម្របខ្លួន និងមិនប្រកាន់ច្រើននោះទេ។ វាជាសញ្ញាមួយដែលបញ្ជាក់ថា នាងអាចនៅជាមួយអ្នកណាក៏បាន។​

  • ៦. ជានារីដែលមានរបៀបនៃការរស់នៅ (Lifestyle) ផ្ទាល់ខ្លួន៖ បុរសៗចូលចិត្តនារីណាដែលមាន style ជារបស់ខ្លួនផ្ទាល់ និងមិនចេះលាក់ពុតចរិតនៅពីមុខពួកគេឡើយ។

  • -​ ៧. ជានារីដែលតែងតែញញឹម៖​ មិនថាអ្នកមានរូបសម្រស់ស្រស់ស្អាត ឬមិនស្រស់ស្អាតនោះទេ នៅពេលដែលអ្នកញញឹម វាជាភាពទាក់ទាញមួយដែលបុរសមិនអាចដកចិត្តរួចពីអ្នក។

    • ៨. ជានារីដែលហ៊ានសម្រេចចិត្តដោយខ្លួនឯង៖ ការហ៊ានសម្រេចចិត្តដោយខ្លួនឯង មានន័យថានាងជាមនុស្សម្នាក់ដែលមានភាពម្ចាស់ការ ហើយក៏ជាសញ្ញាមួយដែលបង្ហាញថា នាងជាមនុស្សរឹងមាំផងដែរ ជាហេតុធ្វើឲ្យបុរសៗគិតថា ការជ្រើសរើសយកនាងជាដៃគូប្រាកដជាអាចជួយសម្រេចចិត្តជំនួសពួកគេបាននៅពេលពួកគេជួបការណ៍លំបាក។
Facebook Google Twitter
  • #1B-st77BT- Sangkat Baung Tumpoun- Khan Meanchey-PhnomPenh.
  • 060 70 7071/ 061 70 7071
  • info@ezwebkh.com
  • ezwebkh.com

តំណភ្ជាប់

  • ទំព័រដើម
  • ឧទ្ទិសនាម
  • ព័ត៌មាន
  • ផលិតផល
  • ទំនាក់ទំនង

គោលការណ៍

  • ព័ត៌មានផ្ទេរប្រាក់
  • គោលនការណ៍លក់បោះដុំ
  • សំណួរដែលសួរជាញឹកញាប់

ចុះឈ្មោះទទួលអ៊ីម៉ែល

បណ្តាញសង្គម

Developed by EZWeb